៦ជំហានឈានទៅបង្កើតអាជីវកម្មហាងកាហ្វេ Trackback
មនុស្សភាគច្រើនតែងមានក្ដីស្រមៃថា ចង់មានអាជីវកម្មខ្លួនឯងជាជាងការធ្វើការឲ្យអ្នកដទៃ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្មហាងកាហ្វេកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់សហគ្រិនបច្ចុប្បន្ន។ ហេតុដូចនេះ Sabay សូមលើកយកចំណុចមួយចំនួនដែលអាចជួយដល់ប្រិយមិត្តជាបច្ច័យក្នុងការបើកដំណើរការអាជីវកម្មប្រភេទនេះ។

១. កំណត់ប្រភេទហាងកាហ្វេដែលអ្នកចង់បើក
កំណត់ទំហំទឹកប្រាក់ដែលអ្នកមានលទ្ធភាពបើក។ សួរខ្លួនឯងថា តើអ្នកចង់សេងហេងកាហ្វេដែលមានស្រាប់ ទិញស្លាកយីហោ (Brand) ហាងកាហ្វេល្បី ឬចង់ចាប់ផ្ដើមហាងកាហ្វេថ្មីសន្លាងដោយខ្លួនផ្ទាល់? ទន្ទឹមគ្នានេះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកចង់ជួលបុគ្គលិក ឬចាប់ផ្ដើមធ្វើជាថៅកែ និងកូនឈ្នួលដោយខ្លួនឯង។
២. ស្វែងយល់ពីមុខជំនួញនេះជាមុន
អ្នកអាចសាកល្បងសុំធ្វើការងារជាអ្នកឆុងកាហ្វេ និងភេសជ្ជៈនៅហាងកាហ្វេជោគជ័យណាមួយដើម្បីអាចឲ្យអ្នកអាចសិក្សាស្វែងយល់ពី របៀបឆុងកាហ្វេ ឬលាយភេសជ្ជៈដទៃ។ ស្របគ្នានេះដែរ អ្នកអាចសង្កេតមើលពីដំណើរការអាជីវកម្មទាំងមូល ការគ្រប់គ្រង និងស្រូបទាញអតិថិជនពីអ្នកគ្រប់គ្រងរបស់អ្នក។
៣. បង្កើតគម្រោងផែនការ
ចំណុចទី ៣ ដែលអ្នកត្រូវធ្វើគឺ បង្កើតគម្រោងផែនការអាជីវកម្មដែលបរិយាយពីតម្លៃជាវផលិតផល បរិក្ខារផលិត ការទិញអាជ្ញាប័ណ្ណ និងសម្ភារៈប្រើប្រាស់នានាដែលអ្នកត្រូវការក្នុងការបង្កើតអាជីវកម្មនេះ។
៤. ជ្រើសរើសទីតាំង
បន្ទាប់ពីសរសេរផែនការហើយ អ្នកត្រូវកំណត់ទីតាំងដែលចង់បង្កើតជំនួញ។ ទីតាំងនៃជំនួញត្រូវឲ្យសមទៅនឹងប្រភេទអតិថិជនដែលអ្នកចង់បាន។ ទីតាំងដ៏ល្អគួរស្វែងរកកន្លែងដែលសម្បូរមនុស្សធ្វើដំណើរឆ្លងកាត់ និងមានកន្លែងចតយានជំនិះងាយស្រួល។
៥. ផ្សព្វផ្សាយ
ដើម្បីឲ្យអតិថិជនរបស់អ្នកបានដឹងថា ពីអាជីវកម្មថ្មីរបស់អ្នកត្រូវធ្វើការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយអាចធ្វើឡើងក្រោមរូបភាពផ្សេងៗគ្នាទៅតាមទំហំថវិការបស់អ្នកដូចជា តាមរយៈកាសែត ទស្សនាវដ្ដី វិទ្យុ ខិត្តប័ណ្ណ ឬបណ្ដាញសង្គមដូចជា Facebook Ads ជាដើម។ ស្របគ្នានេះដែរ នៅដំណាក់កាលដំបូងអ្នកអាចបង្កើតប្រូម៉ូសិនថ្មីៗដូចជា ញ៉ាំ ៥ ដង ថែមជូន ១ ដងដោយឥតគិតថ្លៃ ឬអាចជាការផ្ដល់ជូនគូប៉ុងថ្លៃអាហារ ឬប័ណ្ណបញ្ចុះតម្លៃជាដើម។
៦. ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា
ជំហានដំបូងក្នុងការជួយឲ្យអាជីវកម្មកាហ្វេរបស់អ្នកដំណើរការគឺ ការបង្កើតបណ្ដាញអតិថិជន។ អ្នកអាចទាក់ទងក្រុមហ៊ុន ឬស្ថាប័នណាដែលត្រូវការកាហ្វេរបស់អ្នក។ អ្នកអាចចរចាជាមួយក្រុមហ៊ុនទាំងនោះក្នុងតម្លៃពិសេសណាមួយ ឬផ្ដល់ជូនសេវាកម្មដឹកយកដល់កន្លែងជាដើម។
ក្រៅពីចំណុចទាំង ៦ ខាងលើ តើមិត្តអ្នកអានមានអ្វីចង់បន្ថែមដែរឬទេ?
៥ ជំហានដើម្បីអាចបើកអាជីវកម្មខ្លួនឯងបាន Trackback
”ធ្វើការឲ្យគេមិនដែលមានទេ” នេះជាប្រយោគមួយដែលតែងត្រូវលើកយកមកនិយាយជារឿយៗ។ ការមានមុខរបរ អាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួនជាក្ដីប្រាថ្នាដែលមនុស្សគ្រប់រូបស្រមៃចង់បាន ព្រោះនៅពេលដែលមានអាជីវកម្មខ្លួនឯង លោកអ្នកមិនខ្វល់ពីត្រូវមេស្ដីបន្ទោស ឬឲ្យគេកំណត់ប្រាក់កម្រៃប្រចាំខែរបស់អ្នកឡើយ។ ស្របពេលដែលការមានមុខរបរផ្ទាល់ត្រូវគេចាត់ទុកថា ជារឿងល្អ វាក៏មានចំណុចអវិជ្ជមានដែរគឺថា បើមិនមានគម្រោងផែនការ និងបទពិសោធន៍ច្បាស់លាស់ លោកអ្នកប្រាកដជាខាតឡុងចុងអស់ដើមអស់ចុងមិនខាន។ ហេតុដូចនេះ Sabay សូមលើកយកគន្លឹះ ៥ យ៉ាងដើម្បីជួយអ្នកឈានទៅរកការបើកអាជីវកម្មដោយខ្លួនឯង។

១. ធ្វើការឲ្យគេដើម្បីទទួលយកបទពិសោធន៍ជាមុន
ការប្រឡូកខ្លួនក្នុងពិភពការងារជាជំហានដំបូងដើម្បីឆ្ពោះទៅការបើកអាជីវកម្មផ្ទាល់ខ្លួន។ ជនល្បីៗជាច្រើនក៏ធ្លាប់ធ្វើការឲ្យគេក្នុងរយៈពេលណាមួយដែរ មុននឹងឈានដល់ការបើកអាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួន។ ឧទាហរណ៍មួយ ដែលយើងអាចនិយាយបានគឺស្ថាបនិកក្រុមហ៊ុន Twitter លោក Jack Dorsey ដែលបានចំណាយធ្វើការឲ្យគេរយៈពេលជាច្រើនឆ្នាំមុននឹងសម្រេចបើកក្រុមហ៊ុនផ្ទាល់ខ្លួន ហើយនៅពេលបើកលើកដំបូងជួបបរាជ័យក៏ត្រឡប់មកធ្វើការឲ្យគេដើម្បីសន្សំប្រាក់បង្កើតក្រុមហ៊ុនជាថ្មី។ ក្រៅពីបទពិសោធន៍តើមានអ្វីទៀតដែលសំខាន់សម្រាប់ការបើកអាជីវកម្មខ្លួនឯង?

២. ការបង្កើតក្រុមធ្វើការដ៏ទុកចិត្តមួយ

ធម្មតា ការងារមួយមិនមែនមនុស្សពូកែម្នាក់អាចធ្វើបានទេគឺ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីចន្លោះខ្វះខាត។ ជាក់ស្ដែងយើង អាចលើកយកក្រុមហ៊ុនទូរស័ព្ទយក្សរបស់កូរ៉េ Samsung មកធ្វើជាឧទាហរណ៍បាន។ ដើម្បីឲ្យក្រុមហ៊ុននេះទទួលជោគជ័យក្នុងចំណែកទីផ្សារទូរស័ព្ទពិភពលោកបានសព្វថ្ងៃគឺ ក្រុមហ៊ុនមានដៃគូធ្វើការជាមួយដ៏រឹងមាំ ដូចជាក្រុមហ៊ុនផលិត Software Hardware និងឌីហ្សាញរូបរាងជាដើម។ ដូច្នេះសម្រាប់ខ្លួនអ្នកក៏ដូចគ្នា បើចង់បើកអ្វីមួយត្រូវបង្កើតក្រុមការងារ ឬសហការដ៏រឹងមាំមួយជាមុនសិន។
៣. ស្វែងរកដំបូន្មានពីអ្នកជំនាញ

បើចង់បើកអ្វីមួយត្រូវស្វែងរកមតិ និងដំបូន្មានពីមនុស្សដែលធ្លាប់ដើរផ្លូវនោះមុនយើង។ ព្យាយាមទាក់ទងសុំពេលវេលាពីមនុស្សដែលមានគំនិត និងជំនាញល្អៗពាក់ព័ន្ធនឹងមុខរបរដែលអ្នកចង់បើកមកអង្គុយញ៉ាំអាហារ ឬកាហ្វេដើម្បីជជែក និងទទួលយកយោបល់ល្អៗ។ ការពិភាក្សាជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសារក៏ជាការល្អសម្រាប់ទទួលយកគំនិតថ្មីៗ ជាជាងការគិតលើខ្លួនឯងតែម៉្យាង។
៤. ចាប់ផ្ដើមសរសេរគម្រោងផែនការលម្អិត
ដូច Sabay ធ្លាប់បានចុះផ្សាយនៅលេខមុនៗហើយថា ការសរសេរគម្រោងផែនការ ប្រៀបបាននឹងការគូរផែនទីសម្រាប់ផ្លូវដែលអ្នកត្រូវដើរ។ នៅពេលមានគម្រោងអ្នកអាចដឹងថា តើអ្វីដែលអ្នកមានអ្វីដែលមិនទាន់មានសម្រាប់ការចាប់ផ្ដើមរបស់អ្នក។ លើសពីនេះ អ្នកអាចព្យាករណ៍ជាមុនពីឧបសគ្គដែលនឹងត្រូវជួប ហើយស្វែងរកដំណោះស្រាយដ៏ល្អ។ បន្ទាប់ពីគម្រោងហើយចំណុចបន្ទាប់គឺ

៥. សន្សំប្រាក់
ក្រោយធ្វើគម្រោងផែនការខាងលើអ្នកប្រាកដជាអាចប៉ាន់ប្រមាណដឹងពី ដើមទុនដែលអ្នកត្រូវការសម្រាប់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។ បើថវិកាមិនទាន់អំណោយផលអ្នកអាច កំណត់ពេលវេលាដើម្បីធ្វើការសន្សំប្រាក់ឲ្យគ្រប់។ បន្ថែមពីនេះ អ្នកអាចស្វែងរកមិត្តភក្ដិដែលចាប់អារម្មណ៍ចង់បោះទុនជាមួយគ្នា ឬសុំជំនួយពីគ្រួសារ (បើគ្រួសាររបស់អ្នកមានសេដ្ឋកិច្ចមាំទាំ)។

នៅពេលដែលអ្នកមានចំណុចទាំងអស់នេះហើយ នៅចាំអីទៀត វាជាពេលដែលអ្នកអាចផ្ដើមអ្វីមួយដោយខ្លួនឯងហើយ។ តែត្រូវចាំថា ត្រូវគិតឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងផ្ដើមអ្វីមួយ ពុំនោះទេ អ្វីៗនឹងខុសបំណងប្រៀបដូចបាចអំបិលក្នុងទឹកដូចគ្នាដែរ៕
No comments:
Post a Comment